អារក ប្រពន្ធនឹងកាំបិតបុ័ងតោ រួចអារកខ្លួនឯងតាមក្រោយ ដោយសារភ្លើងប្រច័ណ្ឌ

[powr-social-media-icons id=a5b7e512_1504154598933]ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក៏ព្រោះតែបុរសជាប្តី បានយកកាំបិត អារកប្រពន្ធខ្លួនឯង ហើយអារកខ្លួនឯងតាមក្រោយទៀត បង្កអោយមានការភ្ញាក់ផ្ញើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី៣១ សីហា ២០១៧ នៅចំណុចក្រុមទី២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង ។

 

លោកវរៈសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងបានអោយបញ្តាញព័ត៌មាន Thmey News យើងដឹងថា ជនរងគ្រោះមានឈ្មោះ ឌុង សាវ័ន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកជនសង្ស័យជាប្តីឈ្មោះ ស្រ៊ុន គឹមជូ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកាប់ជ្រូកលក់ មានទីលំនៅក្រុមទី២២ រស់នៅភូមិច្រាបក្រសាំងក្រុង /ខេត្តបាត់ដំបង (របួសធ្ងន់ត្រង់កមុខក្រោយ) ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យពពីរ នៃភូមិភាគ៥ ខេត្តបាត់ដំបង។

 

លោកបញ្ជាក់ថា ករណីនេះកើតឡើងដោយសារ បុរសជាប្តីប្រច័ណ្ទប្រពន្ធ និងជាមនុស្សញៀនថ្នាំញៀនទៀតផង មុនពេលកើតហេតុប្តី បានឈ្លោះគ្នាជាមួយជនរងគ្រោះ បន្ទាប់មកបុរសជាប្តី បានយក កាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះជាប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅនឹងផ្ទះតែម្តង រួចបានយកកាំបិតនោះអារកខ្លួនឯងតែមិនស្លាប់គ្រាន់តែរបួសធ្ងន់។

 

លោកវរៈសេនីយ៍បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យប្តីធ្លាប់ប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ផង ដែរ។ ក្រោយទទួលព័ត៌មានជុំវិញករណីខាងលើ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការនគរបាលក្រុង បាត់ដំបង និង លោកអនុសេនីយ៍ឯក ដាំ មករា អធិការរងទទួលយុត្តិធម៏ បានដឹកនាំកម្លាំងចុះទៅដល់ ទីតាំងកើតហេតុភ្លាមៗផងដែរ។