នគរបាលខណ្ឌឬស្សីកែវចាប់ខ្លួនបានក្រុមប្លន់យកម៉ូតូ២នាក់

[powr-social-media-icons id=3be47ad1_1504164055328]ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវតាមឃាត់ខ្លួនបាន បន្ទាប់ពីរូបគេវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះ ដោយយកដែកចុងស្រួចភ្ជង់បំពង់ ក នឹងធ្វើសកម្មភាពវាយក្បាលលើជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

 

បើតាមលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថាជនរងគ្រោះមានឈ្មោះ វង្ស សុភី ហៅហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

លោកបានបន្តអោយដឹងថាមុនកើតហេតុ ជនសង្ស័យ២នាក់បានអោយជនរងគ្រោះឌុបពួកខ្លួនយកម៉ូទ័រទៅលក់នៅម្ដុំប្រឡាយភ្លោះ សង្កាត់ស្វាយប៉ាក ក្នុងតម្លៃឈ្នួល១ម៉ឺនរៀល លុះត្រឡប់មកវិញដល់ចំណុចកើតហេតុខាងលើ ត្រូវបានជនសង្ស័យធ្វើសកម្មភាពយកដែកចុងស្រួចភ្ជង់ ក ហើយធ្វើការគំរាម ព្រមទាំងវាយក្បាលជនរងគ្រោះរួចយកម៉ូតូជិះគេចខ្លួនបាត់តែម្តង។

 

ក្រោយពីសភាពហេតុកើតឡើង ជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក ភ្លាមៗនោះ ប៉ុស្តិ៍ក៏បានបញ្ជូនព័ត៌មានទៅកម្លាំងល្បាតរបស់ខណ្ឌ និងប៉ុស្តិ៍ផ្សេងៗ ដែលមានភារកិច្ចល្បាតដើម្បីអន្តរាគមន៍ នឹងបែងចែកកម្លាំងចុះពិនិត្យតាមបណ្តាភូមិសាស្ត្រផ្លូវតូច ធំ ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការស្រាវជ្រាវ នឹងតាមរកនោះ រយះពេល៣០នាទីក្រោយមកសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ុយ បូរិន្ទ ភេទប្រុស អាយុៗ២៨ឆ្នាំ ទីលំផ្ទះលេខ២០៦D ផ្លូវបរតុង ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ ហើយបានបន្តនៅក្នុងវិធានការជំនាញយកចម្លើយភ្លាមៗ ស្រាវជ្រាវរកឃើញ នឹងធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតក្នុងវេលាម៉ោង៦ព្រឹក ដែលជាបក្សពួកប្រព្រឹត្តបទល្មើស ជនសង្ស័យរូបនេះមានឈ្មោះ ស៊ឹម រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ក្រុម១ ភូមិលូសង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ នឹងបានធ្វើការដកហូតវត្ថុតាងរួមមាន÷ ម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AE-7045 និងដែកចុងស្រួច០១ដើម ។

 

ចំពោះមុខៈ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្តកំពុងសាកសួរយកចម្លើយពាក់ព័ន្ធការប្រព្រឹត្តបទល្មើសកន្លងមកក្នុងខណ្ឌ នឹង តាមបណ្តាខណ្ឌផ្សេងៗ ព្រមទាំង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍នីតិវិធី ។