បាត់ដំបង៖លោកប៉ាង ហៀង អធិការក្រុងបាត់ដំបងធ្លាប់ឆ្លើយតបអ្នកសារព័ត៌មានមួយចំនួនកន្លងមកថា:លោកមិនដឹងថាមានល្បែងស៊ីសងនៅចំណុចណានោះទេ ប្រសិនបើមានជួយផ្តល់ដំណឹងផងនឹងចុះបង្ក្រាប។
ក្រោយពីសារព័ត៌មានបានចុះផ្សាយផ្ទួនៗគ្នា អំពីបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទដឹងដល់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងក្តៅមុខ ដេកមិនលក់បក់មិនល្ហើយ ទើបអញ្ជើញមេល្បែងស៊ីសងមួយចំនួនទៅចុះកិច្ចសន្យាបំភាន់ភ្នែកលោកនាយរបស់ខ្លួនអោយមានការជឿជាក់ចំពោះខ្លួន។
ដូច្នេះបើគិតឲបានស៊ីជម្រៅ គឺលោកអធិការដឹងយ៉ាងច្បាស់ក្រឡែតដោយសារតែការដឹកនាំរបស់លោកកំពុងមានឈ្មោះអាស្រូវខ្លាំងពេកទើបសម្រេចចិត្តសម្តែងល្ខោនទាំងងឹតបែបនេះទៅវិញ។
ពាក្យចាស់លោកពោលថា: កុហកគេបាន ប៉ុន្តែមិនអាចកុហកខ្លួនឯង និងកងកម្លាំងរបស់ខ្លួន ឬប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបងបានឡើយ។
ពេលនេះលោកអធិការកំពុងសើចលែងសម មិនហ៊ានឆ្លើយតបអ្នកសារព័ត៌មានដោយផ្ទាល់នោះទេ បែរទៅជាឲសារព័ត៌មានមួយចំនួនជួយបកស្រាយក្នុង(Whats App)ហើយរៀបរាប់ថា:ការងារមានច្រើន ពុំមែនមានតែល្បែងស៊ីសងនោះទេដែលលោកត្រូវបង្ក្រាប។
តើលក្ខណៈសម្បត្តិ នៃភូមិឃុំទាំង៩ចំណុច លោកអធិការយកទៅបោះចោលនៅកន្លែងណាទានប្រុស?
ដោយឡែកក្រោយពីការអញ្ជើញមេបនល្បែងស៊ីសងមួយចំនួនរួចមកពួកគេនៅតែប្រព្រឹត្តដដែល ដូច្នេះប្រជាពលរដ្ឋកំពុងបាត់បង់ជំនឿទៅលើការដឹកនាំរបស់លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបងយ៉ាងពិតប្រាកដ៕ដោយសុខ កុសល