ជនជាតិកូរ៉េម្នាក់ ធ្លាក់ស្លាប់ក្នុងរោងចក្រ SY TNDUSTRY CO.,LTD ព្រែកព្នៅ

ភ្នំពេញ៖ កាលពីថ្ងៃទី១៨តុលា ឆ្នាំ២០១៧ វេលាម៉ោង២និង៤០នាទី រសៀល ជនជាតិកូរ៉េម្នាក់​ធ្លាក់ពីលើម៉ាស៊ីនផលិតស្នោរបណ្តាលអោយស្លាប់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចក្នុងរោងចក្រ SY TNDUSTRY CO.,LTD ស្ថិតតាមផ្លូវទំនប់កប់ស្រូវ ក្នុងភូមិ ត្រពាំងពោធ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។​

ជនរងគ្រោះដែលបាត់បង់ជីវិតនោះមានឈ្មោះ ចាំង ណាំសុខ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិកូរ៉េ មុខរបរ ជាងម៉ាស៉ីន​មានលិខិតឆ្លងដែនលេខ​M43657699 ស្នាក់នៅក្នុងរោងចក្រខាងលើ។​

នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងលើម៉ាស៉ីន ដើម្បីបញ្ជាអោយរថយន្តស្ទូច ស្ទូចម៉ាស៉ីនទៅដាក់កន្លែងដែលខ្លួនចង់បាន ហើយជនរងគ្រោះក៏បានយកច្រវ៉ាក់​និងខ្សែរមកពាក់លើដងស្ទូចរួចអោយគេស្ទូចឡើង ពេលនោះស្រាប់តែច្រវ៉ាក់និងខ្សែររបូតម្ខាងបោកជនរងគ្រោះអោយធ្លាក់ពីលើម៉ាស៉ីនបណ្តាលអោយបោកជាមួយនិងបេតុង បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។​

ក្រោយពីបានពិនិត្យផ្ទាល់ពី​តំណាងស្ថានទូតកូរ៉េ តំណាងអាជ្ញាការ ក្រុមគ្រូពេទ្យកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​និងកម្លាំងជំនាញរបសងអធិការដ្ឋាន បុរសខាងលើពិតជាបានស្លាប់ដោយសារធ្លាក់ពីលើម៉ាស៉ីនពិតប្រាកដមែន។​

បច្ចុប្បន្ន​សព ត្រូវបានប្រគល់ជូនស្ថានទូតកូរ៉េ និងតំកល់ទុកនៅមន្ទីពេទ្យរុស្ស៊ី។​