លោក ទឹម វណ្ណឌី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលត្រូវអ្នកសារព័ត៍មានប្ដឹងទៅក្រសួងមហាផ្ទៃ បន្ទាប់ពីសាលាដំបូងខេត្តឧត្តរមានជ័យគ្មានចំនាត់ការ

ឧត្តរមានជ័យ÷បន្ទាប់ពីក្រុមអ្នកសារព័ត៌មានបីនាក់ ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តឧត្តមានជ័យ ដើម្បីរកយុត្តិធម៌ តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នោះ មកទល់នឹងពេលនេះនៅតែមិនទាន់មានចំនាត់ការណាមួយនៅឡើយទេ។

តែមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ លោកខៀវ សុផានុរស្ស អ្នកយកព័ត៌មានអោយទូរទស្សន៍អប្សា ann បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃម្តង ដើម្បីរកភាពយុត្តិធម៌ដល់ខ្លួននិងក្រុមការងារ បន្ទាប់ពីលោកវរៈសេនីយ៍ទោ ទឹម វណ្ណឌី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យ  និង ក្រុមសន្ដិសុខបេនឡាន បានចាប់វាយខ្នោះ បង្ឃាំង រូបលោកនិងបក្ស សរុប៣នាក់ ដោយខុសនីតិនៃច្បាប់និងរំលោភលើសិទ្ធិសារព័ត៍មាន កាលពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ២០១៧ ស្ថិតនៅខាងមុខបែនឡានអូស្មាច់ ក្រុងសំរោង គ្រាដែលរូបលោកនិងបក្សពួកជាអ្នកសារព័ត៍ពីនាក់ផ្សេងទៀត បាននាំគ្នាទៅថតផ្ដិតយករូបភាពសកម្មភាព វង់ល្បែងស៊ីសង អាប៉ោង យូគី ប្រជល់មាន់ យ៉ាងអនាធិប្បតេយ្យនៅក្នុងចំណតរថយន្ដអូស្មាច់ ក្រុងសំរោង ។

យោងតាមពាក្យបណ្ដឹងខាងលោក លោកខៀវ សុផានុរស្ស លោក សូមអំពាវនាវទៅដល់ សម្ដេចក្រឡាហោម ស ខេង ជួយរកយុត្តិធម៌ជូនរូបលោក នៅគ្រាដែលការអនុវត្តន៍ច្បាប់ បំរើការងាររបស់ប្រធានការិយាល័យស្នងការមួយរូប បំពានច្បាប់ រំលោភអំណាច ដោយធ្វើអោយកើតមានឡើងនូវរឿងរាវអយុត្តិធម៌ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ហើយក៍មិនដឹងថា មានប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលបានរងនូវអំពើអយុត្តធម៌ដោយសារអស់លោកលោភអំណាចរូបនេះ។

លោក សុផា នុរស្ស បានបញ្ជាក់ថា លោកដាក់ពាក្យសំជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ គឺលោកចង់បានតែភាពយុត្តិធម៌ ត្រឹមត្រូវស្អាតស្អំតែប៉ុណ្ណោះ ហើយអោយមន្រ្ដីខិលខូចមួយក្ដាប់តូច ទទួលយកការិះគន់ ដើម្បីស្ថាបនា អនុវត្តការងារប្រកបដោយឆន្ទៈ ស្មោះត្រង់ការងារ ដែលជាប្រយោជន៍ ដល់សង្គមជាតិ កាត់បន្ថយមហិចតាល្មោភអំណាចប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ ៕