សមត្ថកិច្ចខណ្ឌព្រែកព្នៅឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ៖​កម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល​ពញាពន់ កាលពីយប់ថ្ងៃទី២៤តុលា២០១៧​​​​ វេលាម៉ោង២២ៈ៤០នាទី បានធ្វើការឃាត់ខ្លួនជន

​​​សង្ស័យចំនួន០១នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវ១៥១ ស្ថិតក្នុងភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នពេញ។

 ជនសង្ស័យឈ្មោះ សន ស៊ឹម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយ ឃុំឈ្វាំងុ ស្រុកពញាឮ ខេត្តកណ្តាល។​
 
សម្ភារះដកហូត.ក្រាម ពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច។​ម៉ូតូម៉ាក គុបជ្រុង​C70 ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ កណ្តាល 1K.2824 ចំនួន ០១គ្រឿង និងទូរស័ព្ទចុចពិលចំនួន ០១គ្រឿង។​
 
សមត្ថកិច្ចបានងោយដឹងថានៅថ្ងៃទី២៤.១០.២០១៧ វេលាម៉ោង២២ៈ៤០.នាទី មុនពេលកើតហេតុ កម្លាំងល្បាតរបស់ប៉ុស្តិ៌នគរបាលរដ្ឋបាលពញាពន់ បានចេញល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យចំនួន០១នាក់ ជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច​ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការត្រួតពិនិត្យ ឆែកឆេរ រកឃើញក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកប៉ុស្កិ៌ដើម្បីសាកសួរ និងបានបញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​​ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។