ចាប់ខ្លួនបុរសម្នាក់ កំពុងប្រើប្រាស់គ្រឿងញៀន នៅបេនផ្សារថ្មី

បុរសម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបានកម្លាំងផ្នែកជំនាញខណ្ឌដូនពេញ​សហការជាមួយប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី២ បានធ្វើការបង្ក្រាបជាក់ស្តែងករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបេនឡានផ្សារថ្មី ខាងទទួលអ្នកដំណើរទៅខេត្តបាត់ដំបង លើផ្លូវលេខ១២៦ ភូមិ០២សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០២ខែ មេសាឆ្នាំ ២០២០ ។

ជនសង្ស័យមានឈ្មោះ ផល ស្រីណា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១៦៧ ផ្លូវលំភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បើតាមលោកលកសួរស្តី ដែលជាអធិការរងខណ្ឌដូនពេញដែលទទួលផែនគ្រឿងញៀន បានអោយដឹងដំណើររឿងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៦និង០០នាទី​ កំលាំងបានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ ឈ្មោះសួន បូរ៉ា ហៅទីន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ កំពុងប្រើប្រាស់គ្រឿងញឿននៅចំនុចខាងលើ ឃើញដូចនេះនរគបាលយើងបានឃាត់ខ្លួនរូបគេសាកសួរនាំនៅនគរបាលប៉ុស្តិ៍មូលដ្ឋាន ហើយ បច្ចុបន្បន្នជនសង្ស័យ ត្រូវបាន បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕