ឯកឧត្ដម រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវចូលរួមជួយ អប់រំ ផ្សព្វផ្សាយ ដល់ សិស្សានុសិស្សពី ផលប៉ះពាល់ នៃគ្រឿងញៀន ជូន ដល់ ពួកគាត់ឱ្យបាន យល់ដឹងច្បាស់គ្រប់ៗគ្នា និង ត្រូវគេចឲ្យផុតពី គ្រឿងញៀន ជាពិសេសសិស្សនុសិស្សត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង ដើម្បីកុំមានឲ្យគ្រោះថ្នាក់កើតឡើង
ប្រសាសន៍បែបនេះ ត្រូវបាន ឯកឧត្តម ស សុខារដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌឹត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងនៅក្នុងពិធីសំណេះសំណាល និងបិទវគ្គសិក្ខាសាលាស្តីពី “ការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា” ផ្សព្វផ្សាយពិគ្រោះ បង្កា ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងច្បាប់ចរាចរណ៍ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ប្រធានមន្ទីរ កងកម្លាំង លោកគ្រូ អ្នកគ្រូ ចំនួន២០៣នាក់ នៅព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩នេះ។
ជាក់ស្ដែងបើតាមរបាយការណ៍របស់ លោក ប៊ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ អាគារសិក្សានៅទូទាំងខេត្តសរុបចំនួន៤១២ខ្នង ដោយអាគារសិក្សា វិទ្យាល័យចំនួន៩សាលា មានសិស្សសរុប ៨១១៣នាក់ ស្រី៤១៣០នាក់ អាគារអនុវិទ្យាល័យមានចំនួន២៩សាលា មានសិស្សសរុបចំនួន៥៥៧៧នាក់ ស្រី២៧៩២នាក់ ចំណែកឯអាគារបឋមសិក្សាចំនួន២១៨សាលា មានសិស្សសរុបចំនួន៣៧៣៧៩នាក់ ស្រី១៧៩៤០នាក់ និងអាគារមត្តេយ្យសិក្សា ចំនួន១០២សាលា មានសិស្សសរុបចំនួន៣៦៥២នាក់ ស្រី១៧៨៨នាក់ផងដែរ។
ឯកឧត្ដម ប៉ែន កុសល្យ បានលើកឡើងថា ដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន គឺត្រូវផ្តោតសំខាន់ទៅលើការងារផ្សព្វផ្សាយអប់រំជាការងាអាទិភាព ហើយអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ផ្ស្វព្វផ្សាយការយល់ដឹងពីបញ្ហាគ្រឿងញៀននេះដល់ប្រជាលរដ្ឋសម្រាប់បង្ការខ្លួន និងក្រុមគ្រួសាររបស់ពួកគាត់កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន ជាពិសេសត្រូវគោរពច្បាប់ចរាចណ៍ជាម្បង ដោយពាក់មួលសុវត្ថិភាពមុននិងធ្វើដំណើរ ។
ក្នុងនោះដែរ ឯកឧត្តម ស សុខារដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ថាការលុបបំបាត់គ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍គឺផ្តើមចេញពីយើងទាំងអស់គ្នា និងជាបញ្ហារួមមិនមែនជាបញ្ហាផ្តាច់មុខរបស់អ្នកណាម្នាក់ឫក្រុមណាមួយឡើយ ហើយបញ្ហាគ្រឿងញៀន និងចរាចរណ៍ជាបញ្ហាគ្រោះថ្នាក់ និងនាំមកនូវគ្រោះមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើង។
យ៉ាងណាម៊ិញ ឯកឧត្តម ស សុខារដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើឲ្យអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចាត់វិធានការឲ្យបានហ្មត់ចត់ ក្នុងការទប់ស្កាត់ និងបង្រ្កាបរាល់ បទគ្រឿងញៀន ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយច្បាប់ ស្ដីពីផលប៉ះពាល់ឥទ្ធិពល នៃគ្រឿងញៀន ទៅតាមបណ្ដាភូមិ ឃុំ ស្រុកផ្សេងៗទៀត ឲ្យបានយល់ដឹងកាន់់តែច្បាស់ ក្នុងគោលបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្ដាលមកគ្រឿងញៀន សំដៅធ្វើយ៉ាងណាអោយបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព តួយ៉ាងប្រជាពលរដ្ឋត្រូវសិស្សានុសិស្សត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា៕