រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីរៀបចំឯកសារនៃការកាន់កាប់ដី និង បោះបង្គោលព្រំដី របស់បងប្អូនទុកជូនមន្ត្រីជំនាញរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាបដើម្បីធ្វើការវាស់វែង ចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធចាប់ពីថ្ងៃ ពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១៧ ខែ កក្កដា ឆ្នាំ២០១៩ រហូតដល់ចប់ សិ្ថតក្នុងបរិវេណវត្តចន្លោង វេលាម៉ោង៨:៣០នាទីព្រឹក។
ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖