ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យការសាងសង់លូរំដោះទឹកប្រវែង២.៩៤០ ម៉ែត្រ និងដាក់អណ្ដូងលូ ១២០ កន្លែងមុខកាត់ ១ ម៉ែត្រសងខាងផ្លូវ ស្ថិតនៅភូមិនាងគង្ហីង និងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម នាពេលរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
ដោយសារតែកន្លងមកក្នុងក្រុងកំពង់ចាម ក្រោយពេលមានមេឃភ្លៀងខ្លាំងម្តងៗ ធ្វើអោយប្រព័ន្ធលូក្នុងខេត្តមួយចំនួនមានការកកស្ទះ និងប្រព័ន្ធលូមួយចំនួនទៀតរំដោះទឹកភ្លៀងមិនទាន់ ដែលកត្តាទាំងអស់នេះបណ្តាលមកពីការកកស្ទះសំរាម និងដី ធ្វើអោយលូរំដោះទឹកមិនទាន់។ ដោយមើលឃើញបញ្ហាទាំងអស់នេះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាទៅមន្ត្រីជំនាញ រៀបចំសាងសង់ប្រព័ន្ធលូបន្ថែមទៀតក្នុងសង្កាត់សំបួរមាស ដោយប្រព័ន្ធ លូរំដោះទឹកមាន ប្រវែង២.៩៤០ ម៉ែត្រ និងរៀបចំដាក់អណ្ដូងលូ ១២០ កន្លែងមុខកាត់ ១ ម៉ែត្រសងខាងផ្លូវ ស្ថិតនៅភូមិនាងគង្ហីង និងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម៕