ភ្នំពេញ៖ ថ្មីៗឯកឧត្តម ឃួង ស្រេង ដែលជាអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយអភិបាលខណ្ឌទាំង១៤ អោយលុបបំបាត់អោយអស់នៅល្បែងស៊ីសងនៅក្នុងខណ្ឌនីមួួយៗ តែបទបញ្ជារបស់លោកអភិបាលរាជធានីហាក់សាបដូចទឹកទន្លេ កណ:ទីតាំង ហ្គេមណេត ដែលមានយីហោ CH បង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កំពុងបើកអោយក្រុមអ្នកញៀនល្បែង និងក្មេងទំនើង ចេញចូលលេង យ៉ារលូន ដោយពុំមាន អាជ្ញាធរនិងសមត្ថកិច្ច ចុះបង្ក្រាបសោះ សង្ស័យតែម្ចាស់ទីតាំង ត្រូវរ៉ូវគ្នាជាមួយ លោកអភិបាល និងលោកអធិការខណ្ឌមានជ័យហើយមើលទៅ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំង បនល្បែងមួយនេះ គេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិប តេយ្យ សង្ស័យតែទីតាំងមួយនេះបង្កនៅការ ប្រើ ប្រាស់គ្រឿងញៀនទៀតផង តែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ច មូលដ្ឋាន ចុះមកទប់ឬបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋបានបន្តថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ ។
គួបញ្ជាក់ផងថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ៖ មិនតែ ប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ។
តែផ្ទុយទៅអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ មិនបានអើពើទប់សង្កាត់និងបង្ក្រាបឡើយបណ្ដែត បណ្ដោយឲ្យមានល្បែងសុីសងកើតមាន ៕
គួរំលឹកថា ! ! នៅពេលថ្មីៗនេះលោក ស ថេត ស្នងការរាជធានីភ្នំពេញបានប្រកាសក្ដែងៗតាមបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកថា ខ្ញុំបាទ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតអោយបើកវិញ?
ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ៕