​លោក​ ​សុខ​ ​ហេង ​អធិការ​នគរបាល​ខណ្ឌទួលគោក​​កំពុងតែ​ផ្គើន​ នឹង​បទបញ្ជា លោក​ ​ស​ ​ថេត​ ​

អធិការ​ខណ្ឌទួលគោក លោក​ ​សុខ​ហេង​ ​បាន​អនុ​វត្ត​ផ្ទុយ​ ​និង​ផ្គើន​ទៅ​នឹង​បទបញ្ជា​របស់ លោក ឧត្តមសេនីយ៍ឯក ​ស​ ​ថេត ស្នងការរាជធានីភ្នំពេញ ឬ​ប្រហែលជា​អធិការ​រូប​នេះ​បាន​ទទួល​បានផលប្រយោជន៍អ្វី ពី​បនល្បែងនៅ​ទី​តាំង​នេះ​ហើយ​បាន​ជា​មិន​បង្រ្កាប​។

តាមសេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ទីតាំង​អ៊ី​ធើ​ណិ​ត២​៤​ម៉ោង​ យីហោ​ CH​ Net​មួយ​កន្លែង​ទៀត​ហើយដែលកំពុង​ដំណើរការ​យ៉ាង​រលូន​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៧​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំ​ពេញ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ ហ៊ុន​ គឹ​ម​ជាតិ​ ​ អនុប្រធាន​នាយកដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​។ ​សេចក្តីរាយការណ៍​ដដែល​បន្ត​ថា​ទីតាំង​អ៊ី​ន​ធើ​ណិ​ត​យីហោ​CH​ Net​ របស់​លោក​ ហ៊ុន​ គឹ​ម​ជាតិ​ មាន​អាជ្ញាប័ណ្ណ​ បាន​បញ្ជាក់​ពីសា​លា​រាជធានី​ភ្នំពេញ​ អនុញ្ញាត​ឲ្យ​ដំណើរការ​សេវាកម្ម​ អ៊ី​ន​ធើ​ណិ​ត​ និង​វិស័យ​ព័ត៌មាន​ ប៉ុន្តែ​​​បែរជាលោកផ្តល់​សេវាកម្ម​ល្បែង​ហ្គែ​ម​បាញ់​ត្រី​ទៅ​វិញ​។​

ប្រភព​ពី​ប្រជាពលរដ្ឋមួយទៀត​បាន​រាយការណ៍​ថា​ ​ទីតាំង​មួយ​នេះ​ ​គេ​សង្កេតឃើញ​ក្រុម​ក្មេង​ទំនើង​ ​តែងតែ​មក​ចូលលេង​យ៉ាង​អាណា​ធិប​តេយ្យ​តែ​មិនឃើញ​អាជ្ញាធរ​មានសមត្ថកិច្ច​មូលដ្ឋាន​ ​ចុះ​មក​ទប់ស្កាត់​ ​ឬ​បង្ក្រាប​ឡើយ​។​ ​ប្រភព​បាន​បង្ហើប​ឲ្យដឹង​ទៀត​ថា​ ​ទី​តាំង​អ៊ិ​ន​ធឺ​ណេត​ ​”CH net​”​ ​បង្កប់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​ ​online​ ​២៤ម៉ោង​លើ២៤ម៉ោង​ខាងលើ​នេះ​ ​មិនមែន​មានតែ​នៅ​ដឹក​ដី​ខណ្ឌទួលគោក​នោះ​ទេ​ ​គឺ​ម្ចាស់​ទីតាំង​បាន​ដាក់​ពង្រាយ​ស្ទើ​តែ​គ្រប់​ខណ្ឌ​ ​ក្នុង​រាជធានី​ភ្នំពេញ​។​

     ​​ដូច្នេះហើយ​ ​ប្រជាពលរដ្ឋ​បាន​សំណូម​ពរ​ដល់​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​ ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ​ឧត្តមសេនីយ៍ឯក ​ស​ ​ថេត​ ​ស្នងការ​រាជធានី​ភ្នំពេញ​ ​និង​លោក​ ​ឯក​ ​ឃុ​នដឿន​ ​អភិបាលខណ្ឌ​ទួលគោក​តែម្តង​ ​មេ​ត្ត​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះទៅ​ពិនិត្យ​ ​និង​បង្ក្រាប​ផង​។​ ​ប្រភព​ដដែល​បន្ត​ថា​ ​តើ​ឯណា​ទៅ​ពាក្យ​ថា​ ​ភូមិ​ឃុំ​មាន​សុវត្ថិភាព៩ចំណុច​ ​របស់​រាជរដ្ឋាភិបាល​ ​ដែល​ដាក់ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​អនុ​វត្ថ​នោះ​?​ ​បើ​ភូមិ​ឃុំ​កើតមាន​នូវ​ល្បែងស៊ីសង​ពេញបន្ទុក​យ៉ាងនេះ​។៕