ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់២កន្លែង ក្នុងខណ្ឌឬស្សីកែវបើកលេខគ្មានញញើតអាជ្ញាធរ

ភ្នំពេញ៖ ផ្ទះបើល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់២កន្លែងក្នុងខណ្ឌឬស្សីកែវកំពុងដំណើរការទាំងយប់ទាំងថ្ងៃ ដែលទីតាំងទី១ នៅតាមបណ្តោយផ្លូវ១០៥- និងទី២ នៅតាមផ្លូវការប្រាំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលគ្មានអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឡើយ។ ឬមកពីសមត្ថកិច្ច
មិនបានដឹងថាមូលដ្ឋានរបស់គាត់គ្រប់គ្រងមានល្បែងសុីសងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ឫមួយដឹងហើយតែធ្វើមើលមិនឃើញ ឫមិនធ្វើការបង្រ្កាប ដោយទទួលបានផងប្រយោជន៍អ្វី?

តាមប្រភពពីពលរដ្ឋបានបង្ហើបមកប្រាបឲ្យបានដឹងថាមានផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ ដែលមាន២កន្លែងខាងលើនេះ លេងទាំងយប់ទាំងថ្ងៃ។
បងប្អូនពលរដ្ឋបានលើកឡើងទៀតថា តើហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងខណ្ឌឫស្សីកែវ បណ្តែតបណ្តោយអោយមានទីតាំងល្បែងខុសច្បាប់យ៉ាងនេះទៅវិញ? ឫមួយមានអ្វីសូកប៉ាន់ហើយមើលទៅបានបើកដំណើរការមិនខ្លាចសមត្ថកិច្ចបង្រ្កាបទាល់តែសោះ។

ប្រភពពីបងប្អូនពលរដ្ឋដដែរ ក៏បានសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ និងលោកអធិការ ខណ្ឌឫស្សីកែវ សូមមេត្តា ចុះត្រួតពិនិត្យផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ទាំង២កន្លែងនៅខាងលើនេះ និងចាត់វិធានការធ្វើការបង្រ្កាបដើម្បីអោយមានសុវត្តិភាពភូមិឃុំផង៕