ភ្នំពេញ៖ ទីតាំងផ្ទះបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ពីរកន្លែងបើកលេងជារៀងរាល់ថ្ងៃនៅ ផ្លូវ១៤៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គ្មានអាជ្ញាធរណាមកបង្រ្កាប ឫមួយខ្លាចម្ចាស់បទល្មើសមានអំណាចធំជាងបានជាមិនហ៊ានធ្វើការបង្រ្គាប?
តាមប្រភពពីពលរដ្ឋរស់នៅក្បែរទីតាំងផ្ទះបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ពីរកន្លែងនេះ មិនដែលឃើញមាន សមត្ថកិច្ចណាចុះមក ពិនិត្យ ហើយពួកគាត់បានបន្តទៀតថាមិនដែលឃើញខាងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ឋណាហ៊ានចុះមកក្បែរនោះទេ ឫមួយថៅកែបង់លុយទៅឲ្យទើបសមត្ថកិច្ចនៅមូលដ្ឋានហើយបានជា កន្លែងនឹងបើកលេងទាំងយប់ទាំងថ្ងៃហើយលេងបានយ៉ាងរំភើយទៀតផង។
ពលរដ្ឋចាំមើលតើ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលរាជធានីភ្នំពេញ តើមានចំណាត់ការយ៉ាងណាដែលទៅ នៅក្នុងខណ្ឌដូនពេញ មានផ្ទះកំពុងតែបើកល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ទាំងពីកន្លែងផង ដែលរាជរដ្ឋាភិបាលដាក់បទបញ្ជាបើមានល្បែងសុីសងត្រូវតែបង្រ្កាប៕