គណៈបញ្ជាការឯកភាពខេត្តកំពត ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី១៨

នាព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី១៨ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត និងចូលរួមពី អភិបាលរងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៣១ មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ និងនាយកដ្ឋាននគរបាលព្រំដែនទឹក នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងទីចាត់ការចំណុះសាលាខេត្តសរុបចំនួន ៩១នាក់។

របៀបវារៈនៃកិច្ចប្រជុំលើកទី១៨ រួមមាន៖
១.ពិនិត្យពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
២.ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៩
៣.ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០១៩
៤.សេចក្តីរាយការណ៍អំពីមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ក្នុងខេត្តកំពត
៥.សេចក្តីរាយការណ៍អំពីផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩
៦.សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមនៅតាមបណ្តាក្រុងស្រុក៕