ហ្គមបាញ់ត្រីនៅខណ្ឌពោធិសែនជ័យអាជ្ញាធរមិនបង្ក្រាប

ស្មានតែផ្ទះគ្មានម្ចាស់នៅ ម៉ែអាថ្លែនបើកទៅ ឃើញ ទូរហ្គេមបាញ់ត្រី ជាប្រភេទល្បែងសុីសងខុស ច្បាប់សោះ សង្ស័យតែអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ ពោធិសែនជ័យ បង្ក្រាបមិនទាន់អស់ឬក៏ទុកខ្លះគ្រាន់…..!!! បើតាមប្រជាពលរដ្ឋប្រាប់ឲ្យ ដឹងថា ទីតាំងបនល្បែងសុីសង ហ្គេមបាញ់ត្រី នេះនៅតាម បណ្ដោយផ្លូវបេតុងខាងក្រោយវត្តគោកបញ្ជាន់ស្ថិតក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ដោយបើក លេងយ៉ាង រលូនទាំងយប់ទាំងថ្ងៃមិនរំខានដល់លោក អភិបាល និងលោក អធិការ ខណ្ឌពោធិសែនជ័យឡើយ ។ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ និងបាននាំគ្នារិះគន់ទៅលើអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌពោធិសែនថា៖ មិនខ្វល់ពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ហាក់ដូចជាផ្គើន និងបទបញ្ជារបស់ សម្ដេច ក្រឡាហោម ស ខេង។

ដូច្នេះហើយទើបប្រជាពលរដ្ឋ សូមណូមពរ លោក អភិបាលនិងលោក អធិការខណ្ឌ មេត្តាមានវិធានការ ទប់ស្កាត់និងបង្ក្រាប ផងដើម្បីសុវត្ថិភាពនិងសេចក្ដី សុខ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ជុំវិញការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋចំពោះទីតាំងហ្គេមបាញ់ត្រីខាងលើ អង្គភាពសារព័ត៌មាន Channel Khmer Daily យើងបានធ្វើការទំនាក់ទំនង ទៅលោក អធិការតាម រយៈ សារ អេឡិចត្រូនិក (WhatsApp)លោក បានឆ្លើយតបវិញថា៖ លោក បានឲ្យមន្ត្រីក្រោមឱវ៉ាទទៅមើល២-៣ដងហើយតែ មិនឃើញធ្វើសកម្មភាពលេងនោះទេ៕