ទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីកំពុងបើកលេងយ៉ាងរលូនដោយមិនរំខាន ដល់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌមានជ័យឡើយ។ ទីតាំងខាងលើស្ថិតនៅក្បែវត្តស្ទឹងមានជ័យភូមិមាន ជ័យ១ សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ ។
បើតាមប្រភពពីប្រជារដ្ឋដែលនៅក្បែទីតាំងល្បែងនោះបានឲ្យដឹងថា កន្លែងល្បែងហ្គេមបាញ់ត្រីមួយនេះប្រមូលផ្ដុំទៅដោយក្រុមក្មេងស្ទាវញៀនថ្នាំចូល មកលេងពពាក់ពពួនទាំងយប់ទាំងថ្ងៃ បង្កអសន្តិសុខក្នុងមូលដ្ឋានធ្វើឲ្យពួកគាត់មានការព្រួយបារម្មណ៍និងសុវត្ថិភាព។ ប្រភពដដែលបានបន្តថា មិនឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានណា ម្នាក់ចុះមកទប់ស្កាត់ឬបង្ក្រាបម្ដងណាឡើយ គឺមានតែនាំគ្នាបិតភ្នែកសំងំស្ងាត់សូន្យ សង្ស័យតែត្រូវថ្នាំ សណ្ដំ មេបនល្បែងហើយទេដឹងបានមិនបង្ក្រាបឬខ្លាចអំណាចម្ចាស់ទីតាំង ។ ប្រភព ដដែល បានបន្ថែមថាទី តាំង ខាងលើនេះជាកន្លែងរបស់ស្ដ្រីឈ្មោះ ម៉ៅ ដែលគេហៅយាយម៉ៅៗដែលជាអ្នកមានលុយមានអំណាចជាអ្នកនៅពីក្រោយ។
សូមបញ្ជាក់ថា ទីតាំងបើកល្បែងស៉ីសងទាំងអស់នេះសុទ្ធតែបង្កើតឲ្យមានបទល្មើស លួច ឆក់ ប្លន់ បណ្តាលឲ្យប្រជាពលរដ្ឋមានការរស់នៅភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គមផងដែរ។ តែបេីទោះបីជាយ៉ាងណាយេីងមិនអាចសុំការបំភ្លឺពីលោក អភិបាល មានជ័យ បាននោះទេ និងលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ លោកបានត្រឹមប្រាប់ថានឹងអោយកម្លាំងចុះពិនត្យមើល។
គួរំលឹកដែរថា កន្លងសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអាជ្ញាធរទាំង១២ ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ លុបបំបាត់នឹងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានឲ្យអស់យ៉ាងណាក៏ដោយ ក៏គេសង្កាត់ឃើញថា ល្បែងស៊ីសងរាប់សិបកន្លែងនៅក្នុងខណ្ឌមានជ័យ នៅតែមានជាពិសេសនៅក្បែវត្តស្ទឹងមានជ័យភូមិមាន ជ័យ១ សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ៕