​របស់​ទាំង​៧​ ​អាចអោយ​អ្នក​ស្អាត​

តាម​វ័យ​របស់​មនុស្ស​ម្នាក់ៗ ស្បែក​នឹង​ចាប់ផ្តើម​រលុង និង​មាន​ស្បែក​ជ្រួញ​កើតឡើង​ជាហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចាស់​ជាខ្លាំង​។ ដូចនេះ​ប្រសិនជា​អ្នក​ចង់​មើលទៅ​ក្មេង​ជាង​អាយុ​១០​ឆ្នាំ អ្នក​គួរតែ​ពិសារ​អាហារ​ទាំង​៧​មុខ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទើប​ស្បែក​អ្នក​មិន​ស្ងួត ហើយ​មិន​ងាយ​កើតមាន​ស្នាម​ជ្រួញ​។ អ្នក​អាច​ញ៉ាំ​ចំនួន​ពី​៨​ទៅ​១០​កែវ​ក្នុង​មួយថ្ងៃ​។​អ្នក​ក៏ត្រូវ​ពិសារ​ត្រី​ឲ្យ​បាន​ច្រើន​ដែរ ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​ជួយ​បណ្តឹង​ស្បែក​អ្នក​ឲ្យ​តឹង មិន​ងាយ​មាន​អាកាៈ​រលុង​ឡើយ​។ អ្នក​អាច​បរិភោគ​ចំនួន​ពី​១០០ ដល់​២០០​ក្រាម ដោយ​ក្នុង​មួយអាទិត្យ​អាច​ញ៉ាំ​ពី​៣​ទៅ​៤​ដង​បាន​។​

ទឹកដោះគោ​ជូរ​ក៏​អ្នក​គួរតែ​ពិសា​រដែរ ព្រោះ​វា​មាន​វីតាមីន​អេ ដែល​អាចជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ស្ងួត និង​ឆាប់​ចាស់​។ អ្នក​អាច​បរិភោគ​ចំនួន​ពី​៣​ទៅ​៥​ដង​ក្នុង​មួយអាទិត្យ នោះ​ស្បែក​អ្នក​នឹងមាន​លក្ខណៈ​តឹង​ជាមិនខាន​ឡើយ​។​​នៅក្នុង​ផ្កា​ខាត់ណា​មាន​វីតាមីន​អេ និង​សេ រួមជាមួយ​សារធាតុ​ម្យ៉ាងទៀត​ដែល​អាចជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ខូច ហើយ​រក្សា​ភាព​តឹង​ណែន​ទៀតផង​។​

នៅក្នុង​ប៉េងប៉ោះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាចជួយ​ការពារ​ស្បែក​អ្នក​ពី​ពន្លឺព្រះអាទិត្យ​។ ដូចនេះ​អ្នក​អាច​ញ៉ាំ​ចំនួន​ពី​៣​ទៅ​៥​ដង​ក្នុង​មួយអាទិត្យ​។​ ​ប្រសិនជា​អ្នក​បរិភោគ​ការ៉ុត​ច្រើន វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​អាច​ចៀស​ពី​ស្បែក​ជ្រួញ​បាន​។​​អ្នក​អាច​ពិសារ​ពពួក​សណ្តែក​ពី​៣​ទៅ​៤​ដង​ក្នុង​មួយអាទិត្យ ព្រោះ​វា​អាចជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​លក្ខណៈ​តឹង​ណែន​បាន​៕​ដោយៈ health