កោះកុងទទួលបានភ្ញៀវទេសចរណ៍ជាង៣ម៉ឺននាក់ ក្នុងបុណ្យជាតិប៉ុន្មានថ្ងៃនេះ

កោះកុង៖ ភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្តនៅខេត្តកោះកុង ក្នុងថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក មានចំនួន ៣១,៩៩១ នាក់។ នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តកោះកុង។

តាមរបាយការណ៍បង្ហាញថា ទេសចរណ៍កម្សាន្តក្នុងទឹកដីនៃខេត្តកោះកុង មានភ្ញៀវជាតិចំនួន២៥,៦៤៨ នាក់ កើនឡើងចំនួន ៥,២៩៤ នាក់ ស្មើនិង ២៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ រីឯភ្ញៀវអន្តរជាតិមានចំនួន ៦,៣៤៣នាក់ ថយចុះចំនួន ១,៥៨៨នាក់ ស្មើនិង ២០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកនេះ សរុបចំនួន ៣១,៩៩១នាក់ កើនចំនួន៣,៧០៦នាក់ ស្មើនិង១៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

ក្នុងនោះភ្ញៀវមកកម្សាន្តនៅតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ភ្ញៀវជាតិមានចំនួន ១៧,២៨៧នាក់! ភ្ញៀវអន្តរជាតិមានចំនួន ១,១៩៤នាក់។ យោងតាមរបាយការណ៍បានបញ្ជាក់ទៀតថា ដោយមានសន្តិសុខ សុវត្ថិភាពក្នុងខេត្តទាំងមូលមានភាពល្អប្រសើរ ដោយថែមទាំងមានការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៅខេត្តកោះកុងតាមរយៈក្រសួងទេសចរណ៍និងមន្ទីរទេចរណ៍។ ម្យ៉ាងទៀតសភាពផ្លូវជាតិលេខ៤៨ មានការជួសជុលបានច្រើន ងាយ ស្រួលដល់ការធ្វើដំ ណើររបស់ភ្ញៀវទេសចរណ៍ផងដែរ។

ហើយក្នុងឱកាសពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំង ទូក”ង” នៅដងព្រែ កកោះប៉ោ និងមាន កម្មវិធីប្រលងសម្រ ស់កុមារប្រទីបស្អាតនៅធ្នេរប៉ាក់ខ្លង ព្រមទាំងមានកម្មវិធីប្រគំតន្ត្រី និងបាញ់ កាំជ្រួចនៅសួនច្បារមុខសាលាខេត្តរយៈពេល៣យប់ទៀតផង។