ទូរស័ព្ទ Razr ស៊េរីដំបូងបានចេញលក់នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០០៤ និងក្លាយជានិមិត្តរូបវប្បធម៌អាម៉េរិកមួយរំពេច ដោយលក់ដាច់ជាង ១៣០ លានគ្រឿង។ ត្បិតឥឡូវវានៅតែមានឈ្មោះ Motorola ប៉ុន្តែម៉ាកនេះឥឡូវគឺកាន់កាប់ដោយក្រុមហ៊ុនចិន Lenovo Group Limited។
ទូរស័ព្ទថាច់ស្គ្រីន Razr មានអេក្រង់ទំហំ ៦,២ អ៊ីញនៅពេលលាត និងមានអេក្រង់ថាច់នៅខាងក្រៅមួយទៀតទំហំ ២,៧អ៊ីញ។ នៅពេលបត់ទូរស័ព្ទគឺវានឹងផ្តាច់ការតេទូរស័ព្ទតែម្តង មិនចាំបាច់អូសលើអេក្រង់ដើម្បីបិទការតេចូលនោះទេ។
ទោះយ៉ាងណា ទូរស័ព្ទនេះដំណើរការលើបន្ទះឈីកម្រិតមធ្យម Snapdragon 710 ខណៈដំណើរការដោយប្រព័ន្ធ Android 9.0 (Pie) និងមានថ្មត្រឹម ២.៥១០ មិល្លីអំពែរម៉ោងប៉ុណ្ណោះ។ វាក៏មានរន្ធដោតកាស ៣,៥មិល្លីម៉ែត្រ និងអង្គចងចាំ ១២៨ ជីហ្គាបៃផងដែរ តែពុំមានកន្លែងបន្ថែមអង្គចងចាំពីខាងក្រៅទេ។ ពុំមានទិន្នន័យអំពីកាមេរ៉ានោះទេ៕
https://youtu.be/IxSTFbL9ziw