មិនពេញចិត្ត ផ្តិតមេដៃប្តឹងទីតាំងសត្តឃាតដ្ឋាន និងក្រោលទិញ លក់គោក្របីរបស់ លោក ហ៊យ ហៀង

ភ្នំពេញ៖ ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងសត្តឃាតដ្ឋាន និងក្រោលទិញ លក់គោក្របីជាច្រើនកន្លែង លើកលែងតែសត្តឃាតដ្ឋាន​របស់ លោក ហ៊យ​ ហៀង​ ដែលសព្វថ្ងៃកំពុងតែបង្កផលប៉ះពាល់បរិស្ថាន​ ​ដោយសត្តឃាតដ្ឋានរបស់ លោក ហ៊យ ហៀង បានបង្ហូរកាកសំណល់មានដូចជា (លាមករាវរបស់សត្វ ខ្លាញ់លាយចូលគ្នា​ តាមទឹកមកក្រៅបរិវេណសត្តឃាតដ្ឋានបង្កើតអោយមានដង្កូវ រុយរោម មានក្លិនស៊ុយ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋរស់នៅជុំវិញសត្តឃាតដ្ឋាន និងសិស្សានុសិស្សតូចៗទទួលឥទិ្ធពលពីកាកសំណល់ក្លិនស៊ុយរហូតដល់បណ្តាលអោយមានជំងឺផ្សេងៗ និងអ្នកដំណើរឆ្លងកាត់ក៏មានការរអ៊ូពីក្លិនស៊ុយនេះផងដែរ។

ប្រជាពលរដ្ឋបានអះអាងថា សត្វគោក្របីរសប់សត្តឃាតដ្ឋានរបស់ លោក ហ៊យ ហៀង ដែលចិញ្ចឹមសត្វទុកកាប់លក់ទាំងអស់នោះ ពេលថ្ងៃតែងតែត្រូវបាន លោក ហ៊យ ហៀង ប្រលែងអោយសត្វទាំងនោះ ដើរពារវាលពារកាល បង្កអោយខូចសណ្តាប់ធ្នាប់ ព្រមទាំងការកកស្ទះចរាចរ និងរហូតពេលខ្លះបង្កអោយមានគ្រោះថ្នាក់ចរាចរ ដែលភាគច្រើន គឺរថយន្តបុកជាមួយសត្វទាំងនោះ ជួលកាលសត្វទាំងនោះរត់ចូលផ្លូវទៅបុកនឹងយានយន្តរបស់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរក៏មានដែរ។

ពិសេសជាងនេះទៅទៀតគឺប្រជាពលរដ្ឋតែងតែភ័យខ្លាចជាមួយនឹង​ សត្តឃាតដ្ឋានរបស់ លោក ហ៊យ ហៀង ដែលមានកម្មករមួយចំនួនបានធ្វើអំពើផ្ទុយនឹងច្បាប់រួមមាន ការប្រើប្រាស់គ្រឿងញៀន ចរិកកោងកាច ដែលធ្វើអោយប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ ព្រួយបារម្ភខ្លាចថាទង្វើទាំងអស់នេះ អាចប៉ះពាល់ដល់សុខសុវត្ថិភាពរបស់ ពួកគាត់ព្រមទាំងកូនៗរបស់ពួកគាត់ផងដែរ។​

ដោយសារតែការបង្ករបស់សត្តឃាតដ្ឋានរបស់ លោក ហ៊យ ហៀង ទើបប្រជាពលរដ្ឋព្រមទាំង លោកគ្រូ អ្នកគ្រូដែលមានទីលំនៅជាប់សត្តឃាតដ្ឋានរបស់ លោក ហ៊យ ហៀង សំរេចចិត្តដល់ពាក្យបណ្តឹងទៅ ឯកឧត្តមអភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ សូមអោយផ្អាកដំណើរការ និងផ្លាស់ប្តូរទីតាំងសត្តឃាតដ្ឋានរបស់ លោក ហ៊យ ហៀង។