សម្រស់​បវរកញ្ញាចក្កវាឡ​​២០១៧

មកុដ​បវរកញ្ញា​ចក្កវាឡ​របស់​ថៃ​ប្រចាំឆ្នាំ​២០១៧(Miss Unverse Thailand 2017)​បាន​ទៅ​លើ​កញ្ញា​Mareeya Poonlertlarb​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ កក្កដា​នៅ​ក្រុង​បាងកក ។

កាសែត​ថៃ​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ផ្សាយ​ថា ការ​ប្រកួត​បវរកញ្ញា​ចក្កវាឡ​របស់​ថៃ​ប្រចាំឆ្នាំ​២០១៧ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​២៩ កក្កដា ។ លទ្ធផល​បាន​ទៅ​លើ​កញ្ញា​Mareeya Poonlertlarb​ដោយ​រៀបចំ​ឡើង​នៅ​លើ​វេទិកា​«Royal Paragon Hall»​ក្រុង​បាងកក និង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ប៉ុស្តិ៍​«3HD» ។

នាង​Mareeya Poonlertlarb​នឹង​ក្លាយជា​បេ​ក្ខ​នារី​តំណាង​របស់​ថៃ​ដើម្បី​ចូលរួម​ប្រកួត​Miss Unverse 2017​ពិភពលោក រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៧ ។ នាង​បាន​ទទួល​រង្វាន់​ចំនួន​ជាង​២​លាន​បាត មកុដ​ពេជ្រ រថយន្ត​ម៉ាក​Honda​មាន​តម្លៃ​១,២​លាន​បាត រួម​ទាំង​រង្វាន់​ផលិតផល ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

Mareeya Poonlertlarb​មាន​អាយុ​២៥​ឆ្នាំ កម្ពស់​១,៨៣​ម៉ែត្រ ជា​កូនកាត់​ថៃ​-​ស៊ុ​យ​អែ​ត អាច​និយាយ​ភាសា​ថៃ អង់គ្លេស ស៊ុ​យ​អែ​ត និង​ចិន ដោយ​រៀន​ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​ទីផ្សារ​នៅ​មហាវិទ្យាល័យ ប្រទេស​ស៊ុ​យ​អែ​ត ៕