កីឡា ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្លិបជើងឯកក្របខ័ណ្ឌ Premier League តោខៀវ Chelsea បានដាក់សំណើ២៥លានផោន ដើម្បីទិញយកខ្សែបម្រើ Alex Oxlade-Chamberlain ពីក្រុមកាំភ្លើងធំ Arsenal មុនពេលទីផ្សារដោះដូរកីឡាករបិទនៅចុងខែនេះ។
កីឡាករវ័យ២៤ឆ្នាំខាងលើនៅសល់កិច្ចសន្យា១២ខែទៀតជាមួយនិងក្រុម កាំភ្លើងធំ ប៉ុន្តែអ្នកចាត់ការ Arsene Wenger មានទំនុកចិត្តថា សមាជិកក្រុមជម្រើសជាតិអង់គ្លេសរូបនេះនឹងបន្តកុងត្រាថ្មី។
ប៉ុន្តែក្លិបនេះមើលឃើញថារូបគេជាខ្សែបម្រើដ៏ល្អឥតខ្ចោះសម្រាប់ប្រព័ន្ធ ៣-៤-៣ របស់លោក Antonio Conte ហើយនឹងបង្កើនការចាប់អារម្មណ៍យ៉ាងខ្លាំងទៀត ទៅលើក្តីសង្ឃឹមថា កាំភ្លើងធំអាចនឹងលក់កីឡាករនេះមុនថ្ងៃកំណត់៕