អស់អ្វីថ្លែង ជាមួយបុរសម្នាក់នេះ … យក ម្រាមដៃ លូក ប្រដាប់ ភេទ ក្មេង ស្រី តូចអាយុ4ឆ្នាំ

ខេត្តប៉ៃលិន ៖ ក្រោយពេលទទួលពាក្យបណ្តឹងពីម្តាយកុមារីរង គ្រោះ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជន បានដឹកនាំកម្លាំងចុះចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានយកម្រាមដៃ ទៅរុកចូលក្នុងប្រដាប់ភេទកុមារី រង គ្រោះ បណ្តាលអោយរងរបួសហូរឈាម អស់រយៈពេល៥ថ្ងៃ ។ ហេតុការណ៍ ចាប់ ឃាត់ខ្លួន នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៧ ស្ថិត នៅ ក្នុងភូមិ ប៉ាហ៊ីត្បូង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ។

 

សូម បញ្ជាក់ ថា កាលពី ថ្ងៃ ទី ០២ ខែកញ្ញា ឆ្នាំ ២០១៧ កន្លង ទៅ ខណៈ ស្ត្រី មេម៉ាយ ម្នាក់ ជា ម្តាយ កុមារី រង គ្រោះ បាន ផ្ញើ កូនស្រី របស់ ខ្លួន ឱ្យ ជនសង្ស័យ មើល ដោយ នាង ជាប់រវល់ ទៅ ជួយ លក់ អីវ៉ាន់ បងប្អូន នៅ ឯ ផ្សារ លុះ ត្រឡប់ មក វិញ ក៏ ឃើញ ប្រដាប់ ភេទ កូន ខ្លួន ហូរ ឈាម ហើយ សួរនាំ តែ នាង មិន ហ៊ាន ប្រាប់ ព្រោះ ជនសង្ស័យ គម្រាម មិន ឱ្យ និយាយ ប្រាប់ ម្តាយ ឡើយ រហូត ដល់ ក្រោយមក ម្តាយ បាន លួងលោម ចុះឡើង ៗ ទើប នាង និយាយ ប្រាប់ ពី ការ ពិត ។

 

ជនសង្ស័យ ដែល យក ម្រាមដៃ រុក ចូល ប្រដាប់ ភេទ ក្មេង ស្រី រង គ្រោះ មានឈ្មោះ ហេង ខ្មៅ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មានស្រុក កំណើត រស់នៅ ខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់ នៅ ក្នុងភូមិ ប៉ា ហ៊ី ត្បូង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ដោយ ពាក់ព័ន្ធ នឹង ករណី យក ម្រាមដៃ រុក ប្រដាប់ ភេទ ក្មេង ស្រី អាយុ ៤ ឆ្នាំ ។
ចំណែក ក្មេង ស្រី រង គ្រោះ ខាងលើ ដោយសារ រង របួស ប្រដាប់ ភេទ រយៈពេល យូរ ពេក បណ្តាល ឱ្យ ដំបៅ និង មាន ធុំក្លិន ស្អុយ ក៏ ត្រូវ ម្តាយ បញ្ជូន ទៅ ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ខេត្ត ។

 

សមត្ថកិច្ច ក៏ ក្រើនរំលឹក ដល់ ម្តាយ ទាំងអស់ មិន ត្រូវ ទុកចិត្ត នឹង ជន ណា ម្នាក់ ឱ្យមើល កូន តូច ៗ របស់ ខ្លួន ឡើយ ព្រោះ អាច នឹង មាន វិប្បដិសារី នៅ ថ្ងៃ ណាមួយ ជាក់ជាមិនខាន ៕ដោយ៖ញ៉ឹប បូរី