ខេត្ដរតនីគិរី៖ ការដឹកជញ្ជូនឈេីប្រណិត ចេញពីដែនអភិរក្ស ស្រុកអណ្ដូងមាស របស់ក្រុមឈ្មួញដ៏ល្បីឈ្មោះ ដុះស្កែដែលគេស្គាលឈ្មោះ លោក វណ្ណា ដែលជាអ្នកដឹកជញ្ជូនឈេីប្រណិតយ៉ាងសកម្ម យកទៅលក់នៅប្រទេសវៀតណាម និងដឹកសុីស្នួលជនជាតិវៀតណាម ដែលមកចាំទិញឈេី នៅក្នុងស្រុកអណ្ដូងមាស អោយលោក វណ្ណា ជានាកដឹកជញ្ជូន ដឹកចូលតាមច្រករបៀងនាៗ តាមប៉ុស្ដិ៍ ចាំយាម ចំណុច ច្រក បាតាំ បាង៉ារ និងភូមិចង ដែលមានបង្គោលក្រវ៉ាត់ព្រំដែនលេខ ១៩/៤ និងបង្គោល (ល) កម្ពុជ វៀតណាមលេខ ២១ ដែលស្ថិតក្នុង ឃុំ ញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគិរី ។
ប្រភពពីប្រជាពលរដ្ឋនិងអ្នកសុីស្នួលលេីកឈេីបានរៀបរាប់ប្រាប់អោយដឹងថា លោក វណ្ណា ដ៏ល្បីល្បាញ់ និងក្រុមបក្ខពួក ខាងការដឹកជញ្ជូនឈេីប្រណិតឆ្លងដែនខុសច្បាប់រូបនេះ មិនមែនទេីបតែដឹកនោះទេ គឺពួកគេដឹក ជាយូរខែឆ្នាំមកហេីយ មួយថ្ងៃៗដឹកពីទៅបីជេីងមិនក្រោមពី១០ទៅ២០ឡាននោះឡេីយ តែពួកគាត់មិនដែលឃេីញមានសមត្ថកិច្ច រឺ មន្ត្រីជំនាញណាហ៊ានបង្ក្រាបនោះទេ ប្រហែលជាត្រូវរ៉ូវគ្នា បានជាមិនហ៊ានបង្ក្រាបបែបនេះ។
ជាចុងក្រោយនេះ បងប្អូនប្រជាពលរដ្ឋ សូមសុំណូមពរដលប្រមុខថ្នាក់ដឹកនាំ និងប្រមុខថ្នាក់ដឹកនាំខេត្ដ មេត្ដាមានចំណាត់ការទៅលេីក្រុមឈ្មួញឈេីទាំងអស់នេះផង បេីនៅតែបណ្ដែតបណ្ដោយបែបនេះទៀត ប្រាកដជាអស់គ្មានសល់ទេ ម្យ៉ាងទៀតនោះ បេីប្រពលរដ្ឋធម្មតាបេីហ៊ានដឹកដោយខ្លួនឯង តែមួយដុំនឹងត្រូវគេចាប់ភ្លាម តែបេីក្រុមឈ្មួញទាំងអស់នោះវិញដឹកបានដោយសេរីមិនដែលឃេីញហ៊ានបង្ក្រាបទេ៕