ស្ត្រីមេម៉ាយម្នាក់ ចងក ស្លាប់ក្នុង បុរីប៉េងហ៊ួត

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលគេដឹងថាជាមេម៉ាយម្នាក់ នឹងជាអ្នកលក់ឡេតាមអនឡាញ់ផងនោះ បានសម្រេចចិត្ត ចងកធ្វើអត្តឃាតខ្លួនឯង ដោយពុំដឹងមូលហេតុច្បាស់លាស់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី22-10-2017ម៉ោង16h00 នាទី នៅចំណុចផ្ទះជួលលេខ10 ផ្លូវM14 បុរី ប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះវ៉ា នួនសុភា អាយុ29 ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពដដែលបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានលែងលះគ្នាជាមួយប្តីកន្លះឆ្នាំមកហើយ (មានសាលក្រមតុលាការ) រួចជនរងគ្រោះធ្លាប់លេបថ្នាំសំលាប់ខ្លួនម្តងរួចមកហើយ តែត្រូវបងប្អូនជួយសង្គ្រោះទាន់យកទៅពេទ្យជោរៃ។

លុះដល់ថ្ងៃទី22-10-2017ម៉ោង16h00នាទី ជនរងគ្រោះបានយកក្រមាចងកធ្វើអត្តឃាត នៅធ្នឹមបង្អួចក្នុងបន្ទប់សា្លប់បាត់ទៅហើយ ពេលនោះអ្នកបំរើក្នុងផ្ទះឃើញក៍ប្រាប់សន្តិសុខ រួចមករាយការណ៌ជូនសមត្ថកិច្ចយើង។

បើតាមការសន្និដ្ឌានៈ យោងតាមសាក្សី និងពិនិត្យកន្លែងកើតហេតុ របស់ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រនិងលោក ឧកញ៉ា នង សុវណ្ណារត្ន័ គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញបានបញ្ជាប់ថា ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯង។
បច្ចុប្បន្នសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕