ខេត្តតាកែវ៖ កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី២២ខែតុលា ឆ្នាំ២០១៧ មានករណីបាញ់ប្លន់មិនបានសំរេចមួយកើតឡើងនៅចំនុច ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ខេត្តតាកែវ។បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ក្រោយពីគេបានឮសម្រែកថា”បើកទ្វារយកលុយឱ្យអញបើមិនបើកទ្វារទេអញនឹងបាញ់សម្លាប់ចោល។
ជនរងគ្រោះមានឈ្មោះ ណយ រស្មីភេទស្រីអាយុ២៦ឆ្នាំ(កម្មការិនី)រស់នៅក្នុងភូមិត្រពាំងស្វាយឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវ។
តាមប្រភពជនរងគ្រោះបានអោយដឹងថា៖ជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានចូលក្នុងផ្ទះគោះទ្វារបន្ទប់ស្រែកថា បើកទ្វារៗ យកលុយឱ្យអញបើមិនបើកទ្វារទេអញនឹងបាញ់សម្លាប់ចោល។ជនរងគ្រោះមិនព្រមបើកទ្វារ ជនសង្ស័យបានប្រើអាវុធខ្លីបាញ់ចំនួនពីរគ្រាប់ ចំសោរទ្វារមួយគ្រាប់ និងចំកណ្តាលទ្វារមួយគ្រាប់ បណ្តាលឱ្យត្រូវជនរងគ្រោះ ចំឆ្អឹងជំនីខាងស្តាំ ធ្លាយទៅស្មាខាងស្តាំរងរបួសធ្ងន់។
ក្រោយធ្វើសកម្មភាពហើយជនសង្ស័យបានចេញទៅខាងត្បូងផ្ទះហើយបាញ់ចូលបន្ទប់មួយគ្រាប់ទៀតរួចរត់គេចបាត់។
ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។យោងតាមការពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចប្រមូលបានសំបកគ្រាប់អាវុធខ្លីចំនួន២គ្រាប់ នឹងភស្តុតាងមួយចំនួន ហើយកំពុងស្រាវជ្រាវចាប់ជនសង្សយ័យកមកផ្តន្ទាទោសតាមច្បាប់៕