ខេត្តកំពត៖តាមប្រភព សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖
នៅវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី២៣តុលាឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់មួយកើតឡងនៅផ្លូវជាតិលេខ៣ ចំណុចស្ពានកោះតូចស្ថិតក្នុងឃុំកោះតូចស្រុកទឹកឈូ (ជិតកន្លែងលក់អយស្ទរ័ ) គឺមានរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកបរទិសដៅពីវាលរេញទៅកំពត បានបុករះរថយន្តនិងម៉ូតូច្រើនគ្រឿង ព្រមទាំងកន្លែងដែលពលរដ្ឋលក់អយស្ទរ័នៅចិញ្ចើមផ្លូវ ក្នុងនោះ បណ្តាលខូចខាតរថយន្តNissanមួយគ្រឿង រថយន្តtakomaមួយគ្រឿង និងម៉ូតូ៦គ្រឿងផ្សេងទៀត រីឯរោងលក់អយស្ទរ័ក៍រងការបាក់បែកខូចខាតដែរ។
សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថាក្រោយកើតហេតុរថយន្តបង្កដែលបុកគេហើយក្បាលរថយន្តបែរត្រឡប់ក្រោយនោះ រថយន្តបង្កក៍បានបើករត់គេចត្រឡប់ក្រោយទិសដៅមកវាលរេញវិញ ប៉ុន្តែ ក្រោយមក ដោយសារធ្លាក់ផ្លូវមិនអាចទៅមុខបាន រថយន្តនេះក៍បានឈប់ចតទុកចោលនៅចិញ្ចើមផ្លូវ ចំណែកអ្នកបើកបរក៍បន្តរត់គេចខ្លួនបាត់ដែរ៕