ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ២០និង០០នាទី កំលាំងជំនាញខណ្ឌ ប៉ុសិបានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះជួលលេខ១៥០ បន្ទាយដើមត្នោត ផ្លុវជាតិលេខ៥ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកំលាំង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន÷
១/ឈ្មោះ ម៉េត មូសសើ ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិ៤ សង្កាត់ច្រាំចំរេះ១ មុខរបរមិនពិតប្រាកដ(ជួញដូរ)។ ២/ឈ្មោះ ង្វៀង យាំុងមួយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលខាងលើ មខរបរមិនពិតប្រាកដ (ជួញដូរ)។
-សំភារៈដកហូតមាន÷
១/ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ធំល្មម។
២/ក្រាមពណ៌ផ្កាឈូកចំនួន០១កញ្ចប់ធំល្មម។
៣/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៤/ដាវកែឆ្នៃចំនួន០១ដើម។
៥/ប្រាក់ចំនួនដប់មឺុនរៀល(១០០.០០០រ)។
ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។