លើកមុខមាត់អោយស្នងការថ្មី លោកអ៊ុច សុខន ទីតាំងហ្គេមបាញ់ត្រីកំពុងបេីកលេងយ៉ាងអាណាធិបតេយ្យនៅស្រុកកំរៀង

បាត់ដំបង៖សព្វថ្ងៃនេះមានទីតាំងហ្គេមបាញ់ត្រី១កន្លែងកំពុងបេីកលេងយ៉ាងអាណាធិបតេយ្យនៅមាត់ច្រកអន្តរជាតិដូង ហៅ (ឡែម)ដោយគ្មានសមត្ថកិច្ចណាអេីពេីឡេីយ។

លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលទេីបកាន់តំណែងថ្មីគួរមានវិធានការចំពោះទីតាំងហ្គេមខាងលេីពីព្រោះប្រជាពលរដ្ឋកំពុងរិះគន់យ៉ាងខ្លាំងដោយសារស្វាមី និង ក្មេងៗមួយចំនួនលេងចាញ់ហេីយបង្កហិង្សាក្នុងគ្រួសារកេីតឡេីងមិនចេះចប់។

ប្រភពព័ត៌មានពីបងៗម៉ូតូឌុបមួយចំនួនបានបង្ហេីបថា:ទីតាំងហ្គេមបាញ់ត្រីមួយនេះកន្លងមកមានអ្នកខ្លះលេងចាញ់ ជំពាក់លុយអង្គការនិងចង.កសម្លាប់ខ្លួនជាច្រេីននាក់ហេីយ។

ដូច្នេះដេីម្បីអោយប្រជាពលរដ្ឋមានសេចក្តីសុខ គ្មានហិង្សាក្នុងគ្រួសារ ប្រជាពលរដ្ឋសំណូមពរអោយសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ចំពោះទីតាំងមួយនេះស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងដែលកន្លងគ្មានសមត្ហកិច្ចណាហ៊ានបង្ក្រាបឡេីយ៕