ហ្គេមបាញ់ត្រី ២កន្លែង បើកដំណើរការដោយគ្មានញញើតអាជ្ញាធរខណ្ឌចំការមន!!!

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រី២កន្លែងនៅក្បែរគ្នា តាមបណ្តោយផ្លូវ២៧១ ក្បែរច្រមុះជ្រូកក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកដំណើរការដោយគ្មានញញើតអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមនឡើយ។ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ក្នុងមូលដ្ឋានបានស្នើរសុំអោយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចសូមជួយចុះត្រួតពិនិត្យ ហើយបង្រ្កាប ដើម្បីលុបបំបាត់កន្លែងល្បែងស៊ីសងនេះ។