ភ្នំពេញ៖ ស្ត្រីរកសុីកត់ឆ្នោតវៀតណាមម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងសម្រាប់កត់ឆ្នោតមួយចំនួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរ។ ហេតុការណ៍ឃាត់ខ្លួនខាងលើនេះ បានធ្វើឡើងកាលវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៧ ខាងក្រោយបុរីភ្នំពេញថ្មីបឹងឈូក ស្ថិតនៅចំនុចផ្ទះជួលផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកម៉ៅ ចាន់ថុន នាយផ្នែគក្រឿងញៀនដែកដឹកនាំបង្ញរាបនោះបានអោយដឹងថា ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ សៀង មាឡា ភេទស្រី អាយុ៣៦ឆ្នាំ (អ្នកកត់ឆ្នោត) ស្នាក់នៅភូមិកើតហេតុខាងលើ។
លោកបន្តថានៅក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខាងលើនេះ សមត្ថកិច្ចបានដកហូតសំភារៈមួយចំនួនរួមមានៈ ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួន ធំប៉ិចចំនួន៣ដើមម៉ាស៊ីនគិតលេខចំនួនមួយ សេរីចេញឆ្នោតមួយចំនួន និងថវិកាចំនួន៣ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យខាងលើកត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕