អុញលោក ប៉ាង ហៀង អធិការក្រុងបាត់ដំបងបំពាក់អាវុធវែង​ ខ្លីអោយប្រជាការពារប្រើគ្រប់ដៃអញ្ចឹង តិចច្បាប់ថ្មីរបស់ស្នងការថ្មីទៅ

បាត់ដំបង៖ប្រជាពលរដ្ឋរិះគន់លោក ប៉ាង ហៀង អធិការក្រុងមិនចេះចប់ដោយសារលោកអនុវត្តន៍ខុសគោលការណ៍មាត់និយាយផ្សេងការងារធ្វេីផ្សេង។

 

លោកអធិការបានបញ្ជាក់ប្រាប់អង្គភាពយេីងថា:ប្រជាការពារគ្មានសិទ្ធិប្រេីប្រាស់អាវុធឡេីយគឺមានតែខ្នោះ ដំបងឆក់ អាយកូម ជួយជាកម្លាំងជាមួយនគរបាលចេញល្បាតដោយស្ម័គ្រចិត្តពុំមានប្រាក់ខែឡេីយប៉ុន្តែផ្ទុយទៅវិញប្រជាការពារបែជាពាក់ឯកសណ្ឋានជានគរបាល​បំពាក់ដោយអាវុធវែង ខ្លី គ្រប់ម៉ាកជាកងអន្តរាគន៍ដោយមិនបានឆ្លងកាត់ការសិក្សាសាលានគរបាលឡេីយ។

 

ដូច្នេះមានន័យថា:កងកម្លាំងនគរបាលពេញសិទ្ធិអសមត្ថភាពឬអវត្តមានទៅឆ្ងាយបានជាអនុញ្ញាតអោយពួកគាត់ពាក់ឯកសណ្ឋានជានគរបាលជំនួសវិញដេីម្បីយកតួរនាទីនេះដាក់តាមគោលដៅ។

ប្រសិនបេីយេីងនិយាយអំពីតួនាទីរបស់ប្រជាការពារគឺពាក់ឯកសណ្ឋានប្រជាការពារដែលប្រមុខរដ្ឋាភិបាលផ្តល់អោយជាកម្លាំងជួរមុខដេីម្បីរក្សាសន្តិសុខក្នុងភូមិិ។

កន្លងមកប្រជាការពារមានប៉ុស្តិ៍យាមតាមភូមិនីមួយៗដោយមានតួរនាទីត្រឹមតែជាអ្នកផ្តល់ដំណឹងជូនចៅសង្កាត់ឬមេប៉ុស្តិ៍អោយជួយអន្តរាគមន៍នៅពេលណាដែលមានបទល្មេីសឬគ្រោះអាសន្នកេីតឡេីងជាយថាហេតុ។

ដោយឡែកមានប្រភពជាច្រេីនតាមភូមិសង្កាត់ផ្តល់ដំណឹងមកថា:ប្រជាការពារ១ចំនួនចាប់ក្មេងដេីរលេងពេលយប់សំឡុតយកលុយឬពេលដេញចាប់ពួកគាត់បានសុីដាច់ទូរស័ព្ទក៍មាន។

ប្រភពច្បាស់ការមួយទៀតបានធ្លាយចេញពីមាត់ប្រជាការពារចំនួន២រូបដែលលោកអធិការខាងលេីយកទៅយាមនិងល្បាតពេលយប់ហេីយមានប្រាក់ឧបត្ថម្ភ២០ទៅ៣០មុឺនរៀលក្នុង១ខែយ៉ាងពិតប្រាកដ។

ឬសង្ស័យថានេះជាច្បាប់ថ្មីរបស់លោកឧត្តមសេនីយ៍ទោ អ៊ុត សុខុន ស្នងការនគរបាលខេត្តបាត់ដំបងទេីបឡេីងថ្មី បើពិតជាមិនដូចនោះទេ សូមលោកស្នងការមេត្តាត្រួតពិនិត្យលេីករណីនេះផងទាន៕ដោយ៖ កុសល