ត្បូងឃ្មុំ ÷ សកម្មភាពដឹកជញ្ជូនឈេីរបស់ លោកឧកញ៉ាសឹងសំអុល ត្រូវបានគេមេីលឃេីញថាបច្ចុប្បន្ន កំពុងតែស្ថិតនៅក្នុងការដឹកជញ្ជូន យ៉ាងពេញបន្ទុកដោយលួចបន្លំទៅលេីច្បាប់ ដែលក្រសួងបានអនុញ្ញាតិ។ ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនបែបនេះ រយៈពេលកន្លងមកបេីគិត ពីសកម្មភាពដែលធ្លាប់មានពីមុនមក ឃេីញថាការដែលផ្ទុកទៅលេី រថយន្តយីឌុបនិង វេអងធំៗដែលជារថយន្តខ្នាតយក្យសំរាប់ ដឹកជញ្ជូនឈេីជាប្រចាំ របស់លោកឧកញ៉ាសឹងសំអុល នោះ បេីសិនដាក់ការពិនិត្យជាក់ស្តែងអោយបានត្រឹមត្រូវទៅនឹងបទស្ថានបច្ចេកទេសនោះមិនទាន់បានត្រឹមត្រូវមួយរយភាគរយនោះទេ។
បេីទោះជាយ៉ាងណាក្តីរថយន្តប្រាំផ្លូវដែលបានដឹកឈេី សព្វថ្ងៃខាងលេីភាគច្រេីនបេីគិតពីការផ្ទុកអោយត្រូវទៅនឹងតាមច្បាប់នោះគឺមិនងាយនោះទេ ពីព្រោះអាចនិយាយបានថាប្រភេទរថយន្តទាំងនេះ ភាគច្រេីនគេផ្ទុកទាល់តែស្មេីទ្រុងលេីឯណោះជាក់ស្តែងនៅពេលដែលគេដាក់ការសង្ស័យនេះ គឺមានពេលខ្លះរហូតទៅមានប្រតិកម្មជាមួយអ្នកសារព័ត៌មាននៅពេលដែលសមត្ថកិច្ច ឃាត់សួររកច្បាប់ដឹកជញ្ជូនឆ្លងខេត្តយ៉ាងដូច្នេះ។
នៅក្នុងករណីនេះដែរពេលដែលឃេីញសកម្មភាពកេីតឡេីង ជាញឹកញាប់កន្លងមកមានឃេីញរូបភាពពិតជាក់ស្តែង កាលពីថ្ងៃទី10.ខែកញ្ញា ឆ្នាំ2017 នៅចំណុច ផ្លូវលំខាងក្រោយក្រុមហ៊ុន ចំការកៅស៊ូមេមត់ ស្ថិតនៅក្នុង ភូមិរោងចក្រស្កសរ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ចំពោះការលេីកឡេីងគ្រប់ប្រព័ន្ធផ្សព្វផ្សាយជារឿយៗបានអោយដឹងច្បាស់ ថាឈេីដែលបានដឹកយកមកនេះគឺមានប្រភពចេញពីក្រុមហ៊ុន ( ម៉ាស់ស្ទ័រ ឃេសាន់ ) ខេត្តមណ្ឌលគិរី ឆ្លងចូលទឹកដីខេត្តក្រចេះតាមផ្លូវសំប៉ូច រួចហេីយបន្ត យកមកចែកចាយដាក់តាមទិសដៅផ្សេងគ្នា។ ជុំវិញទៅនឹងការចោទប្រកាន់រថយន្តដឹកឈេីខាងលេី គឺមានច្រេីនចំណុចដែលត្រូវយកមកវិភាគពេលដែលធ្វេីចរាចរាចរណ៍ដឹកជញ្ជូនតាមដងផ្លូវ ដែលធ្វេីអោយមានការសង្ស័យនោះទី1មិនមានស្លាកលេខសំគាល់រថយន្តអោយដល់គោលដៅ ទី2មិនកំណត់តាមច្បាប់អោយបានត្រឹមត្រូវ ទាំងនេះហេីយដែលធ្វេីអោយប្រជាពលរដ្ឋងឿងឆ្ងល់ជាច្រេីន។
សូមបញ្ជាក់ថាកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2017នេះសមត្ថកិច្ចបានឡោមព័ទ្ធទៅលេីរថយន្តដឹកឈេីនេះដែរ តែហាក់បីជាពន្យាពេល បច្ចុប្បន្ន ឈេីដែលបង្ក្រាបបាននោះយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈេីស្រុកមេមត់៕